ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីហ្វ៊ីលីពីនមិនគោរពកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការបំភាយឧស្ម័នកាបូន

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាល របស់លោកនឹងមិនគោរពកិច្ចព្រមព្រៀងអន្តរជាតិ ដែលចងភ្ជាប់ប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីដាក់កម្រិតដល់ខ្លួនទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

លោក Duterte ជឿថា បណ្តាប្រទេសដែលមានទ្រព្យសម្បត្តិ«ព្យាយាមដើម្បីរាំងស្ទះយើង ដោយកិច្ចព្រមព្រៀងមួយជាមួយពួកយើង ដែលចាំបាច់ផ្ដល់នូវកិច្ចការពារការបំភាយឧស្ម័នផ្ទះកញ្ចក់ ដល់ពួកគេ បើទោះបីប្រទេសតូចមួយក៏ដោយ ជាក់ស្តែងដូចជាប្រទេសហ្វីលីពីនជាដើម។

លោកបាននិយាយថា មានឯកអគ្គរាជទូតម្នាក់ ដែលលោកមិនបានបញ្ចេញឈ្មោះ បានរំឭកលោកអំពីការប្តេជ្ញាចិត្ត ដើម្បីធ្វើឲ្យប្រទេសហ្វីលីពីន កាត់បន្ថយការបំភាយឧស្ម័នកាបោន។

ប៉ុន្តែលោកបានប្រាប់ឯកអគ្គរដ្ឋទូតនោះវិញថា «អ្នកបានឈានដល់ចំណុចកំពូលរបស់អ្នក ហើយនៅតាមផ្លូវរបស់អ្នក បានបំភាយឧស្ម័នកាបោនយ៉ាងច្រើន ដែលបាននាំមុខក្នុងការបំផ្លាញ អាកាសធាតុល្អ”។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា “យើងនៅទីនេះ ឧស្សាហកម្មរបស់យើងនេះ មិនទាន់ឈាលដល់អាយុនៃការបំផ្លាយបែបនោះទេ តែយើងកំពុងឈានចូលដល់វា។ ប៉ុន្តែអ្នកកំពុងព្យាយាមរាំងស្ទះ ដោយកិច្ចព្រមព្រៀងមួយ ជាមួយពួកយើង (ប្រាប់យើង) ថា អ្នកនឹងរក្សាបាននូវការបំភាយ បច្ចុប្បន្ននេះ “។
ដោយលោកបានតបទៅវិញថា “នោះជាការឆ្កួត”។

លោក Duterte និយាយថា លោកនឹងមិនគោរពកិច្ចព្រមព្រៀងនេះ ដែលមានហត្ថលេខាមិនមែនជារបស់ខ្លួន ប៉ុន្តែជា “នរណាម្នាក់ផ្សេងទៀត»៕

មតិយោបល់