ហ្វីលីពីនៈ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយពីអាជ្ញាធរមូលដ្ឋាន បាននិយាយថា យ៉ាងហោចណាស់សាកសពមនុស្ស ៣៤ នាក់ ត្រូវបានរកឃើញ នៅអគារ-កាស៊ីណូ Resorts World Manila ក្នុងទីក្រុងម៉ានីល បន្ទាប់ពីការវាយប្រហារបាញ់រះ ដោយខ្មាន់កាំភ្លើងម្នាក់ នៅថ្ងៃព្រឹកសុក្រនេះ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពពីការិយាល័យការពារអគ្គីភ័យ បានឲ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ គឺដោយសារថប់ដង្ហើម។
ខ្មាន់កាំភ្លើងបានបាញ់រះកញ្ចក់ទូរទស្សន៍ និងតុល្បែង មុននឹងសម្លាប់ខ្លួនឯង ហើយបើតាមប្រភពពីប៉ូលិស បាននិយាយថា «គោលបំណងរបស់ខ្មាំន់កំាំភ្លើង គឺទំនងជាអំពើប្លន់ និងមិនទាក់ទងនឹងភេរវកម្មនោះទេ។
នៅក្នុងហេតុការនេះ អាជ្ញាធរបាននិយាយថា មនុស្ស ៥៤ នាក់ បានរងរបួស ដោយមួយចំនួន កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ដែរថា ក្រោយការវាយប្រហារនេះ មានជនជាតិហ្វីលីពីនម្នាក់ ដែលជាបណ្ដាញក្រុម IS ចេញមកអះអាងទទួលខុសត្រូវ ចំពោះការបាញ់រះនេះ៕
មតិយោបល់