ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ ពិភពលោកអាចគេងដោយស្កប់សុខ បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង

អាមេរិកៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងរបស់លោក ជាមួយលោក គីម ជុងអ៊ុន បានធ្វើឲ្យបញ្ចប់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង ខណៈអ្នកការទូតជាន់ខ្ពស់របស់លោក សង្ឃឹមថា នឹងបានមើលឃើញពីការរំសាយអាវុធ របស់របបមួយនេះ នៅឆ្នាំ ២០២០ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម twitter ផ្ទាល់ខ្លួនទាំងព្រឹកព្រលឹមថា «មិនមានការគំរាមកំហែងអាវុធនុយក្លេអ៊ែរ ពីសំណាក់កូរ៉េខាងជើងតទៅទៀតនោះទេ»។

ដោយលោកបានបន្ថែមថា «ពិភពលោកនៅពេលនេះ អាចមានអារម្មណ៍ថា មានសុវត្ថិភាពជាងថ្ងៃ ដែលលោកចូលកាន់តំណែងដំបូង ហើយអ្នករាល់គ្នា អាចគេងដោយស្កប់សុខ នៅយប់នេះ»៕

មតិយោបល់