ស៊ីរីៈ មនុស្សជាង ៣០ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ដោយការវាយប្រហារតាមអាកាស ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅភាគខាងជើងទីក្រុង Raqqa។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។
ការវាយប្រហារនេះ បានកំណត់គោលដៅលើទូកដឹកជនស៊ីវិល នៅភាគខាងត្បូងច្រាំងទន្លេ Euphrates ដោយតាមរបាយការណ៍ បានឲ្យដឹងថា វាបានធ្វើទ្បើងមុនពេលពិធីបញ្ចប់អាហារបួស នៃបុណ្យរ៉ាម៉ា។
ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សនៅស៊ីរី បានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងកើនទ្បើង ២០ នាក់បន្ថែម នៅក្នុងហេតុការណ៍វាយប្រហារនេះ។
បើយោងតាមទូរទស្សន៍រដ្ឋ បានលើកទ្បើងថា កាលពីថ្ងៃទី០៣ ខែមិថុនា យ៉ាងហោចណាស់ជនស៊ីវិល ៤៣ នាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហារស្រដៀងគ្នានេះដែរ នៅក្នុងទីក្រុង Raqqa ។
អត្រានៃការស្លាប់ជនស៊ីវិល ដោយការវាយប្រហារតាមអាកាសដឹកនាំដោយអាមេរិក បានកើនឡើងជាថ្មី ខណៈដែលរដ្ឋាភិបាលស៊ីរី បានថ្កោលទោសម្តងហើយម្តងទៀត ចំពោះការវាយប្រហារ ដែលបានកំណត់គោលដៅ លើជនស៊ីវិលនេះ ដោយបានហៅប្រតិបត្ដិការនៃក្រុមចម្រុះប្រឆាំងភេរវកម្ម ដែលដឹកនាំដោយអាមេរិក នៅក្នុងប្រទេសខ្លួនថា ជាអំពើខុសច្បាប់ ៕

មតិយោបល់