ព័ត៌មានអន្តរជាតិ

មេដឹកនាំទាំង ១០ ដែលមានវ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោក

តើអ្នកមានដឹងទេថា មេដឹកនាំប្រទេសណាខ្លះ ដែលត្រូវបានគេចាត់ទុកថា មានវ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោកនោះ? ដើម្បីជ្រាបច្បាស់ សូមអាន និងមើលខាងក្រោមនេះ ទាំងអស់គ្នា៖

១. លោក រ៉ូបឺត មូហ្គាបេ អាយុ ៩៣ ឆ្នាំ

ជាប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាបវ៉េ ដែលបានកើតនៅថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ១៩២៤ ក្នុងទីប្រជុំជនគុតាម៉ា។

២. មហាក្សត្រីយានីអេលីសាបិតទី២ ព្រះជន្ម ៩០ វស្សា

ព្រះអង្គប្រសូត្រនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៣. លោក Beji Caid Essebsi អាយុ ៩០ ឆ្នាំ

ជាប្រធានាធិបតីនៃប្រទេសទុយណេស៊ី កើតនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩២៦ ក្នុងទីប្រជុំជន Sidi Bou Said ។

៤. ព្រះ​ចៅ ស៊ែ​ក សា​បា​ហ៍ អាល់​អា​ម៉ា​ដ អាល់​ចា​បឺ អាល់​សា​បា​ហ៍ ព្រះជន្ម ៨៧ វស្សា

ជាស្ដេចនៃប្រទេសគុយ​វ៉ែត ដែលព្រះអង្គប្រសូត្រនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩២៩ ក្នុងទីក្រុងគុយ​វ៉ែត។

៥. លោក Sir Elliott Belgrave អាយុ ៨៥ ឆ្នាំ

ជាអគ្គទេសាភិបាលនៃប្រទេសបាបាដូស កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ១៩៣១ ក្នុងតំបន់ Saint Peter Parish។

៦. លោក Raúl Castro អាយុ ៨៥ ឆ្នាំ

ជាប្រធានាធិបតីនៃប្រទេសគុយបា កើតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ១៩៣១ ក្នុងភូមិ Birán។



៧. លោកស្រី Dame Marguerite Pindling អាយុ ៨៤ ឆ្នាំ

ជាអគ្គទេសាភិបាលនៃប្រទេសបាហាម៉ា កើតនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៣២ ក្នុងស្រុក South Andros។

៨. លោក Sir Colville Young អាយុ ៨៤ ឆ្នាំ

ជាអគ្គទេសាភិបាលនៃប្រទេសបេលី កើតនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៣២ ក្នុងទីក្រុង Belmopan។

៩.លោក Paul Biya អាយុ ៨៤ ឆ្នាំ

ជាប្រធានាធិបតីនៃប្រទេសកាមេរ៉ូន កើតនៅថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ១៩៣៣ ក្នុងភូមិ Mvomeka’a។

១០. ព្រះចៅ Akihito ព្រះជន្ម ៨៣ វស្សា

ជាអធិរាជនៃប្រទេសជប៉ុន ព្រះអង្គប្រសូត្រនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ១៩៣៣ នៅទីក្រុងតូក្យូ៕

មតិយោបល់