ព័ត៌មានអន្តរជាតិ

អ្នកនយោបាយអាមេរិក អំពាវនាវឲ្យសម្លាប់ពួកភេរវករទាំងអស់ចោល

សមាជិកសភាអាមេរិក បានអំពាវនាវឲ្យធ្វើសង្រ្គាមប្រឆាំងនឹងពួកភេរវកររដ្ឋអ៊ីស្លាម ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ក្នុងទីក្រុងឡុងដ៍ កាលពីចុងសប្តាហ៍មុន ដែលបានសម្លាប់ជីវិតមនុស្ស ០៧នាក់ និងរងរបួស ៤៨ នាក់ ។ នេះបើយោងតាមសារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។

អ្នកតំណាងមកពីគណបក្សសាធារណរដ្ឋ និងមន្ត្រីអនុវត្តច្បាប់ លោក Clay Higgins បានឲ្យដឹងនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអាទិត្យថា «ពិភពលោកមានសន្តិភាព …គ្រឹស្តសាសនិកទាំងអស់ គឺត្រូវធ្វើសង្គ្រាម ជាមួយពួកជ្រុលនិយមរដ្ឋអ៊ីស្លាមទាំងនោះ» ដោយលោកបានបញ្ចប់ជាមួយពាក្យចុងក្រោយថា «សម្លាប់ពួកគេ (ភេរវករ) ចោលឲ្យអស់»។

ដោយការលើកទ្បើងនេះ បានបណ្ដាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយក្រុមតស៊ូមតិជាច្រើន ទៅនឹងការអំពាវនាវរបស់លោក កាលពីថ្ងៃច័ន្ទ៕

មតិយោបល់