មីយ៉ាន់ម៉ាៈ អ្នកនាំពាក្យមន្រ្តីយោធា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបន្តស្វែងរក យន្តហោះ និងអ្នកដំណើរដែលបាត់ខ្លួន នៅក្នុងករណីធ្លាក់យន្តហោះយោធា ក្នុងទីក្រុង Dawei ស្ថិតនៅភាគខាងត្បូងនៃតំបន់ Tanintharyi កាលពីល្ងាចថ្ងៃពុធ គឺសាកសពជនរងគ្រោះ ជាច្រើននាក់ ត្រូវបានរកឃើញ ប៉ុន្តែមិនទាន់កំណត់ចំនួនឲ្យបានច្បាស់នៅទ្បើយទេ ក្នុងនោះរួមទាំងកង់យន្ដហោះមួយគ្រាប់ផងដែរ ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។
យន្ដហោះនេះ បានដឹកកម្លាំងយោធា និងក្រុមគ្រួសារចំនួន ១២២ នាក់ ហោះចេញពីទីក្រុង Myeik ឆ្ពោះទៅកាន់ទីក្រុង Yangon និងបានបាត់ខ្លួនពីរ៉ាដា កាលពីវេលាម៉ោង ១ និង៣៦នាទីរសៀលថ្ងៃម្សិលមិញ ។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ នៅមិនទាន់មានប្រភពព័ត៌មាន ណាមួយអះអាងថា ហេតុការណ៍ធ្លាក់យន្ដហោះនេះ បានកើតឡើង ដោយសារមូលហេតុអ្វី ឲ្យពិតប្រាកដទេ ៕
មតិយោបល់