ព័ត៌មានសុខភាព

សញ្ញា៧យ៉ាងព្រមានថា រាងកាយរបស់អ្នកកំពុងត្រូវការជំនួយជាបន្ទាន់

តាមការពិតជំងឺនីមួយៗតែងតែបង្ហាញអាការឲ្យយើងឃើញជានិច្ច ប៉ុន្តែមកពីយើងមិនបានចាប់អារម្មណ៍ ឬមិនចេះសង្កេតមើលតែប៉ុណ្ណោះ។ បើយោងតាមគេហទំព័រ Brightside ចុះផ្សាយកាលពីពេលថ្មីៗនេះថា មានរោគសញ្ញាមួយចំនួនដែលលេចឡើងនៅលើរាងកាយ គឺជាការដាស់តឿនឲ្យអ្នកមានការប្រុងប្រយ័ត្ន និងស្វែងរកជំនួយជាបន្ទាន់។ យ៉ាងណាម៉ិញដូចជារោគសញ្ញាទាំង៧ចំណុចនៅខាងក្រោមនេះ អ្នកពុំគួរមើលរំលងឡើយៈ

គេងមិនលក់ ឬឈឺជើង
ប្រសិនបើអ្នកមានរោគសញ្ញាបែបនេះកើតឡើង បង្ហាញថារាងកាយកំពុងតែត្រូវការសារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូម ដើម្បីដោះស្រាយបញ្ហា។ ហេតុនេះ អ្នកត្រូវព្យាយាមទទួលទានប៉េងប៉ោះ ក្រូច ចេក និងស្ពៃ ឲ្យបានច្រើនជារៀងរាល់ថ្ងៃ។

ស្បែកស្ងួត
ភាពស្ងួតនៃស្បែកជាសញ្ញានៃការខ្វះវីតាមីន Eនៅក្នុងរាងកាយ ដូច្នេះហើយអ្នកគួរបរិភោគបន្លៃ ប្រេងធម្មជាតិ គ្រាប់ធម្មជាតិ និងត្រី ឲ្យបានច្រើន។

ឃ្លានរបស់ផ្អែម
ប្រសិនបើនៅសុខៗស្រាប់តែមានអារម្មណ៍ឃ្លានរបស់ផ្អែមខ្លាំង ហើយបន្ទាប់មកអ្នកប្រែជាមានបញ្ហាស្ត្រេស កើតជំងឺធ្លាក់ទឹកចិត្ត ឬអស់កម្លាំង ជាពេលដែលអ្នកត្រូវកាត់បន្ថយរបស់ផ្អែមហើយ។ ព្រោះនេះជាសញ្ញាប្រាប់ថា អ្នកកុំពុងតែឡើងទម្ងន់ដោយសារតែជាតិស្ករ ដូច្នេះសូមព្យាយាមទទួលទានសូកូឡាខ្មៅ ឬទឹកឃ្មុំជំនួសវិញ។

ចង់បរិភោគការ៉េម

បន្ទាប់ពីបរិភោគការ៉េមរួចភ្លាម ស្រាប់តែអ្នកកើតមានស្លេស បញ្ជាក់ថា រាងកាយកំពុងតែខ្វះជាតិដែក។ ដើម្បីបំពេញជាតិដែកឡើងវិញ អ្នកត្រូវព្យាយាមទទួលទានសាច់គោ ស៊ុត និងពពួកសត្វខ្យង ឬគ្រុំឲ្យបានញឹកញាប់។

ឈាមហូរតាមអញ្ចាញធ្មេញ
ប្រសិនបើនៅសុខៗស្រាប់តែមានឈាមហូតតាមអញ្ចាញធ្មេញ ឬនៅពេលដុសធ្មេញម្តងៗ គឺជាសញ្ញាកង្វះវីតាមីនC។ យកល្អអ្នកគួរតែទទួលទានផ្លែក្រូច ស្ពៃ បន្លែពណ៌បៃតង និងពណ៌ក្រហម ឲ្យបានច្រើន។

ក្រចកមានភាពផុយស្រួល
ស្ថានភាពមួយនេះបណ្តោលមកពីរាងកាយកង្វះវីតាមីន B ។ ជម្រើសដ៏ល្អបំផុតអ្នកត្រូវទទួលទានទឹកដោះគោ សារ៉ាយ ឬផ្សិត ឲ្យបានញឹកញាប់។

លើប្រស្រីភ្នែកមានស្នាមរង្វង់
ជាធម្មតាស្នាមរង្វង់បែបនេះ កើតមានចំពោះមនុស្សដែលមានវ័យ ៥០ឆ្នាំឡើងទៅតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ប្រសិនបើវាកើតមានចំពោះមនុស្សវ័យក្មេងវិញបញ្ជាក់ថា កម្រិតកូឡេស្តេរ៉ុលនៅក្នុងខ្លួនរបស់ពួកគេកំពុងតែកើតឡើងខ្ពស់។ វិធីល្អ គួរប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញដើម្បីរកដំណោះស្រាយទើបមានសុវត្ថិភាព៕

មតិយោបល់