ស៊ុដង់ខាងត្បូងៈ អ្នកនាំពាក្យទាហានរដ្ឋាភិបាលបាននិយាយថា ការប្រយុទ្ធគ្នា រវាង កងទ័ពរដ្ឋាភិបាល និងកងកម្លាំងគណបក្សប្រឆាំង នៅក្នុងរដ្ឋ Jonglei ភាគខាងជើងប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃសុក្រមុន បានបន្សល់ទុកចំនួនអ្នកស្លាប់ ១៥៣នាក់។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦។
លោក Lul Ruai Koang បានអះអាងថាកងទ័ពឆាំងបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងបក្សប្រឆាំងកងទ័ពរំដោះប្រជាជនស៊ូដង់ (SPLA-IO) បានវាយប្រហារមូលដ្ឋានយោធា Pajut ក្នុងស្រុក Duk ប៉ុន្តែបានបដិសេធមិនប្រាប់លម្អិតពីការស្លាប់ទេ។
លោកបាននិយាយកាលពីថ្ងៃអង្គារថា «កងកម្លាំង (SPLA-IO) និងអ្នកប្រឆាំងមួយចំនួន បានវាយប្រហារលើកងកម្លាំងរបស់យើងកាលពីថ្ងៃសុក្រ ប៉ុន្តែកងកម្លាំង SPLA បានគ្រប់គ្រងធ្វើការវាយបកពួកគេវិញ។ មនុស្ស ១៥៣នាក់ បានស្លាប់ ហើយយើងបានរកឃើញអាវុធធុនស្រាល និងធុនធ្ងន់ ១៦១ដើម ពីការវាយប្រហារនេះ»។
ប្រទេសស៊ូដង់ខាងត្បូងបានជូបការប៉ះទង្គិចគ្នាចាប់តាំងពីការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងថ្មីរវាងកងទ័ពរដ្ឋាភិបាលដែលដឹកនាំដោយ លោកប្រធានាធិបតី Salva Kiir និងកងកម្លាំងស្មោះត្រង់នឹងអតីតអនុប្រធានាធិបតី លោក Riek Machar នៅដើមខែកក្កដា៕
មតិយោបល់