ព័ត៌មានអន្តរជាតិ

លោក ត្រាំ ធ្វើកិច្ចពិភាក្សាពី​ការ​ផ្អាក​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារមីស៊ីល​ Ballistic ​របស់​អាមេរិក​ នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង

អាមេរិកៈ មន្ត្រីសេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយ​​រដ្ឋ​មន្រ្តីការ​បរទេស ​និង​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស អំពីការ​ផ្អាក​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​កមីស៊ីល Ballistic ​របស់​អាមេរិក នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៧។

អនាគត​នៃ​ការដាក់ពង្រាយកម្ម​វិធី​នេះ ​ហាក់មានភាព​មិន​ច្បាស់លាស់​ចាប់​តាំង​ពី​កូរ៉េខាង​ត្បូង ​បាន​ប្រ​កាសពី​ការ​ផ្អាក​ការ​ដាក់​ពង្រាយ​ប្រព័ន្ធមីស៊ីលនោះ ​កាល​ពី​ថ្ងៃ​ពុធ ខណៈដែលរដ្ឋាភិបាល​ប្រទេសនេះ​បាន​បញ្ជាក់ប្រាប់​អាមេរិកថា ខ្លួន​នឹង​មិន​ងាក​ចេញ​ពី​ការ​សន្យា​កាល​ពី​ពេល​មុន​ចំពោះ​ប្រព័ន្ធការពារ​កាំ​ជ្រួច​នេះ​ទេ។

ប្រភពដដែរ បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាន​ធ្វើ​ការ​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ ​ជាមួយ​សម្ព័ន្ធ​មិត្ត​កូរ៉េខាង​ត្បូងស្តី​ពី​បញ្ហា​នេះ និងបានលើកទ្បើងថា អាមេរិកនឹងផ្តល់​ការ​ធានា​​ដល់ក្រុងសេអ៊ូល សម្រាប់វាផងដែរ៕

មតិយោបល់