ព័ត៌មានកីឡា

២គ្រាប់របស់ Ronaldo និង១គ្រាប់របស់ Silva ពិតជាសំខាន់ខ្លាំងណាស់កាលពីយប់មិញ!

កីឡាកររបស់ Real Madrid គឺ Ronaldo និង Silva ធ្វើបានយ៉ាងល្អក្នុងជំនួប ជម្រុះ World Cup កាលពីយប់មិញនេះ ដោយជួយឲ្យក្រុមជម្រើសជាតិ Portugal យកឈ្នះ Latvia (៣-០)។

ថ្វីបើ ក្រុម Portugal មិនទាន់ឡើងមកឈរកំពូលតារាងនៃពូល B មែន តែការប្រកួតយប់មិញបានធានាឲ្យមានសុវត្ថិភាពបណ្តោះអាសន្នសិន។ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់យ៉ាងអស្ចារ្យ តាមរយៈការប្រើក្បាលតែតបញ្ចូលទី នៅនាទីទី ៤១ និងនាទីទី៦៣ និងខ្សែប្រយុទ្ធ Andre Silva រកបាន ១គ្រាប់នៅនាទីទី ៦៧ ដែលបង្កើតនូវជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Latvia (៣-០)។

ឆ្លងកាត់ការប្រកួត ៦ប្រកួតក្នុងពូលកន្លងមក Portugal ឈ្នះ ៥ និងចាញ់ ១ មាន ១៥ ពិន្ទុ ឈរលេខរៀងទី២ ខណះក្រុមជម្រើសជាតិ Switzerland ឈរកំពូលតារាងនៃពូល B ដោយ៦ប្រកួតឈ្នះទាំងអស់។ ដូច្នេះហើយ Portugal ត្រូវប្រឹងបន្តទៀត ដើម្បីប្រជែងកំពូលតារាង ប្រសិនបើពួកគេ មិនចង់លេង Play Off ទេនោះ៕

មតិយោបល់