ព័ត៌មានអន្តរជាតិ

Vietjet ទទួលជំនួយពី Mitsubishi ទិញយន្តហោះ A320 ៣គ្រឿង តម្លៃ ៣៤៨លានដុល្លារ

កាលពីម្សិលមិញថ្ងៃ​នេះ​នៅ​ទីក្រុង​តូក្យូ​ ក្រុម​ហ៊ុន​អាកាសចរណ៍​ និង​ក្រុម​ហ៊ុន​ Mitsubishi UFJ Lease & Finance Company Limited (MUL) ដែល​ជាសមាជិករបស់​​ Mitsubishi UFJ Financial Group (MUFG) ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ​ជាន់​ខ្ពស់​របស់​ជប៉ុន​ បាន​​ចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀង​ជំនួយ​ហិរញ្ញវត្ថុ​​ក្រោម​អធិបតីភាព​របស់​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​វៀត​ណាម​លោក​ Nguyen Xuan Phuc និង​បណ្តា​អ្នក​មាន​យស​ស័ក្តិពី​ប្រទេស​វៀត​ណាម​ និង​ប្រទេស​ជប៉ុន​។​

កិច្ចព្រម​ព្រៀង​នេះ​នឹង​​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ក្រុម​ហ៊ុន​ MUL ដើម្បី​ផ្តល់​ជំនួយ​​ដល់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet ក្នុង​ការទិញ​យន្តហោះ​ A321 ថ្មីទំនើប​ចំនួន​ ៣ គ្រឿង​ដែល​មាន​តម្លៃ​ ៣៤៨ លានដុល្លារសហរដ្ឋអាមេរិក យោង​ទៅ​តាម​តារា​តម្លៃ​របស់​រោង​ចក្រ​ផលិត។​

យន្តហោះ​ទាំង​ ៣ គ្រឿង​នេះ​ជា​ផ្នែក​មួយ​នៃ​ក្រុមយន្ត​ហោះ​ A320​ ដែល​​​ក្រុម​ហ៊ុន​ Vietjet បាន​ចុះ​កិច្ច​សន្យា​កាល​ពី​លើក​មុន​ជាមួយ​ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​អឺរ៉ុប​ Airbus។​ ក្រុម​ហ៊ុន​អាកាសចរណ៍​​ Vietjet នឹង​ទទួល​បាន​យន្ត​ហោះ​នៅ​ក្នុង​ឆ្នាំ​នេះ​ដើម្បី​បំពេញ​តាម​ផែន​ការ​ពង្រីក​ការ​ហោះ​ហើរនៅ​ក្នុង​ស្រុក​ និង​អន្តរជាតិ​របស់​ខ្លួន​។​​ រហូត​មក​ដល់​ពេល​នេះ​ ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet ទទួលបាន​​យន្តហោះថ្មី​ទំនើប​ប្រភេទ​ A321s និង​ ​ A320s ចំនួន​ជាង​ ២០ គ្រឿង​។​

ក្រោម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet និង​ក្រុម​ហ៊ុន​ MUL នឹង​ធ្វើ​ការរួម​គ្នា​​ដើម្បី​ចែក​រំលែក​ការ​អនុវត្ត​ន៍​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​ និង​ការ​គ្រប់​គ្រង​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​។​

កាលពីសប្ដាហ៍មុន នៅឯសហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បាន​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់សរុបចំនួន ៤,៧ ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់ការគាំទ្រម៉ាស៊ីន និងការជួសជុលសមាសភាគយន្តហោះ និងសេវាកម្ម​បច្ចេក​ទេស​ផ្សេងៗ ការ​ផ្គត់ផ្គង់​ផ្នែកថាមពលជំនួយ (APU) និងបច្ចេកទេសតំហែទាំ និងការ​ផ្តល់​ហិរញ្ញប្បទាន​យន្ដហោះ និង/ឬការទិញ៕

មតិយោបល់