កូឡុំប៊ីៈ មន្ត្រីប៉ូលិសក្នុងប្រទេស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ០៣នាក់បានស្លាប់ និង ៣០ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកភ្ញៀវទេសចរ ១៥០ នាក់ បានលិចក្នុងអាងស្តុកទឹកមួយ នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងហេតុកាណ៍នេះដែរ ក្រុមមន្រ្តីមិនបាននិយាយអំពីមូលហេតុអ្វី ដែលបណ្តាលឲ្យទូកដឹកភ្ញៀវទេសចរនេះ បានលិចក្នុងអាងស្តុកទឹក El Penol ជាដែលកន្លែងភ្ញៀវទេសចរជាតិ និងបរទេសនិយមមកលេងកម្សាន្តនោះទេ។
មេបញ្ជាការប៉ូលិសលោក Jorge Hernando Nieto បានឲ្យដឹងថា «រហូតមកដល់ពេលនេះ យើងបានរកឃើញសាកសពមនុស្ស ០៣នាក់បានស្លាប់ ខណៈប្រហែលជា ៣០ នាក់ទៀត កំពុងបាត់ខ្លួន»។
ក្នុងនោះដែរ កងកម្លាំងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ខ្លួន បានកំពុងប្រតិបត្តិការរុករក ដើម្បីជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតណាមួយ។
គួរបញ្ជាក់ដែរថា ទូកដឹកភ្ញៀវទេសចរខាងលើ មានឈ្មោះថា អាល់ម៉ីរ៉ង់ បានលិចកាលពីរសៀលថ្ងៃអាទិត្យ ក្នុងអាងស្តុកទឹក ស្ថិតនៅចម្ងាយ ៦៨ គីឡូម៉ែត្រពីទីក្រុង Medellin ៕



មតិយោបល់