សេអ៊ូល ៖ ប្រធានធនាគារមួយនៅចក្រភពអង់គ្លេស ត្រូវបានឯកសារសម្ងាត់ដែលបានលេចធ្លាយ នៅប៉ាណាម៉ា បង្ហាញថាមានជាប់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញវត្ថុសម្ងាត់ទៅឲ្យកូរ៉េខាងជើង ដើម្បីជួយដល់កម្មវិធីនុយក្លេអ៊ែរ និង ការផលិតអាវុធជាច្រើនទៀត។ នេះបើតាមការចេញផ្សាយរបស់ Channel News Asia នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។
លោក Nigel Cowie ធ្លាប់បានរស់នៅប្រទេសកូរ៉េខាងជើងអស់រយៈពេលជាង ២០ឆ្នាំ និងធ្លាប់កាន់ តួនាទីជានាយកធនាគារបរទេសដំបូង បានចុះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុនមួយ បើក ធនាគារនៅកោះ Virgin របស់ចក្រភពអង់គ្លេស។ រហូតដល់ពេលនេះលោក Cowie មិនទាន់បាន ឆ្លើយតបនឹងសំនួរណាមួយរបស់អ្នកសារព័ត៌មាននោះឡើយ។
គួរបញ្ជាក់ សារព័ត៌មានល្បីនៅអង់គ្លេស និងសារព័ត៌មានធំៗដទៃ ទៀតរបស់សកលលោក កំពុងតែតាមដានយ៉ាងលម្អិត លើការបែកធ្លាយឯកសារសម្ងាត់ពី ប្រទេសប៉ាណាម៉ា ស្តីពីការលួចលាក់របស់ប្រមុខដឹកនាំរដ្ឋាភិបាល និង បុគ្គលល្បីៗនៅលើពិភពលោក ជាពិសេសគឺជាក្រុមហ៊ុនថាមពលនៅតាមដែនសមុទ្រតែម្តង៕
ព័ត៌មានអន្តរជាតិ
មតិយោបល់