ហ្វីលីពីន: យ៉ាងហោចណាស់ មានមនុស្សស្លាប់ ២នាក់និងរងរបួស ១៥នាក់ ដោយសាររលំបាក់ជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងនៅក្នុងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា បើតាមការិយាល័យគ្រប់គ្រងនិងទប់ស្កាត់ហានិភ័យគ្រោះមន្តរាយបានឲ្យដឹងថា មានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងជាប់ក្រោមថ្មដែលបានរលំបាក់នោះផងដែរ។ ដោយឡែក ក្រុមអ្នកសង្រ្គោះកំពុងតែព្យាយាមជួយសង្គ្រោះអ្នកដែលនៅជាប់ក្នុងកន្លែងកើតហេតុនោះ៕
មតិយោបល់