ព័ត៌មានអន្តរជាតិ

រុស្ស៊ី ធ្វើតេស្តបាញ់មីស៊ីលផ្លោងអន្តរទ្វីប ដោយទទួលជោគជ័យ

រុស្ស៊ីៈ ក្រសួងការពារជាតិវិមានក្រឹមទ្បាំង បានរាយការណ៍ថា នាវាមុជទឹករុស្ស៊ី បានទទួលជោគជ័យលើការបាញ់មីស៊ីលមួយ ចេញពីសមុទ្រ Barents នៅជិតប្រទេសន័រវែស មកកាន់ទីតាំងសាកល្បងមួយ នៅឧបទ្វីប Kamchatka ក្នុងតំបន់ Far East។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ MoU បាននិយាយថា នាវា​ដើរ​ដោយថាមពល​នុយក្លេអ៊ែ​ក្នុង​គម្រោង Borey ឈ្មោះ Yury Dolgoruky បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប Bulava (ICBM) ចេញពីសមុទ្រ Barents ទៅកាន់មជ្ឈមណ្ឌលសាកល្បងមីស៊ីល Kura ក្នុងឧបទ្វីប Kamchatka ។

ការបាញ់បង្ហោះនេះ ត្រូវបានធ្វើឡើងចេញពីទីតាំងក្រោមទឹកមួយ ស្របតាមផែនការហ្វឹកហ្វឺនសមប្រយុទ្ធ។

សូមជំរាបថា កាំជ្រួចមីស៊ីល Bulava ហោះបានក្នុងរយៈកម្ពស់ ៩.៣០០គីឡូម៉ែត្រ ជាមួយនឹងចម្ងាយ ៤.៦០០ គីឡូម៉ែត្រ ដែលអាចហោះឆ្លងកាត់ស្ទើរតែទាំងអស់នៃតំបន់អាស៊ី ដែលផ្នែករបស់ប្រទេសរុស្ស៊ី ក្នុងការឆ្ពោះទៅដល់គោលដៅរបស់វា៕

មតិយោបល់