ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនអាវុធ ក្នុងទំហំទឹកប្រាក់ ១៣ ពាន់លានដុល្លារទៅកាន់ជាង ៥០ ប្រទេស នៅឆ្នាំ ២០១៦

រុស្ស៊ីៈ អគ្គនាយករបស់ក្រុមហ៊ុននាំចេញអាវុធយុទ្ធភ័ណ្ឌ នៃក្រសួងការពារជាតិ លោក អាទ្បិច សាន់ឌ័រ មីខេអ៊ីវ នៅថ្ងៃពុធនេះ បាននិយាយថា នៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុននាំចេញអាវុធរបស់រុស្ស៊ី Rosoboronexport បាននាំចេញអាវុធ និងឧបករណ៍យោធា ដែលមានតម្លៃទឹកប្រាក់ប្រមាណ ១៣ ពាន់លានដុល្លារ ទៅកាន់ប្រទេសជាង ៥០ ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងនៃការអភិវឌ្ឍច្ចេកវិជ្ជាវិស័យយោធា បុគ្គលិកក្រុមហ៊ុន Rosoboronexport បានទទួលចុះហត្ថលេខាលើកិច្ចសន្យា ២ ទៅ៣ សម្រាប់ការទិញអាវុធ ជាមួយដៃគូបរទេសជារៀងរាល់ថ្ងៃ រួមទាំងការធ្វើបទបង្ហាញអំពីផលិតផល ទៅដល់ពួកគេផងដែរ។

ក្នុងនោះដែរលោក អាទ្បិច សាន់ឌ័រ មីខេអ៊ីវ បានបញ្ជាក់ថា ទំនិញដែលត្រូវបានគេបញ្ជាទិញកន្លងមក គឺ ក្រុមហ៊ុនធ្វើបានមានតម្លៃជាទឹកប្រាក់ប្រហែល ៤៥ ពាន់លានដុល្លារហើយ ដោយប្រទេសរុស្ស៊ី បានបំពេញតាមកិច្ចព្រមព្រៀងអន្តរជាតិចំនួន ៥.០០០ នៅក្នុងកិច្ចសហប្រតិបត្តិការយោធា៕

មតិយោបល់