អ៊ីរ៉ាក់ៈ យោងតាមភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានឱ្យដឹងថា យោធាអាមេរិក បានបញ្ជូនក្បួនរថយន្តយោធា និងកងទ័ពពីហ្ស៊កដានី ទៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។
តាមប្រភពពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ក្បួនរថយន្តយោធាដ៏ធំមួយចំនួន ៧០គ្រឿង បានចូលមូលដ្ឋានអាកាស Ayn al-Assad »។
ខណៈក្បួននេះ ត្រូវបានអមការពារដោយយន្តហោះចម្បាំងអាមេរិក ដែលជាការបង្កើនវិធានការណ៍សន្តិសុខ គ្រប់ទីតាំងរបស់យោធាអាមេរិក នៅក្នុងខេត្ត Al-Anbar ដែលមិនធ្លាប់មានពីមុនមក៕
មតិយោបល់