អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិក្នុងប្រទេស នៅថ្ងៃសុក្រនេះ បាននិយាយថា យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធតាលីបង់ចំនួន ១៥នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីកម្លាំងអាកាសអាហ្វហ្គានីស្ថាន បើកការវាយប្រហារពួកគេ នៅភាគខាងត្បូងខេត្តអ៊ុយរូហ្គាហ្គី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេះផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងបានឲ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ MD-530 របស់កងទ័ពជាតិអាហ្វហ្គានីស្ថាន បានធ្វើការវាយប្រហារទីតាំង Mir Abad របស់ពួកសកម្មប្រយុទ្ធ នៅរដ្ឋធានី Tirin Kot កាលពីថ្ងៃព្រហស្បតិ៍។
ប្រភពដដែរ បានបញ្ជាក់ថា ការវាយប្រហារនេះ ក៏បានបំផ្លាញរថយន្តចំនួន០៥ គ្រឿង, ម៉ូតូ ០៦ គ្រឿង និងម៉ាស៊ីនកាំភ្លើងយន្តធុនធ្ងន់ ០៤ គ្រឿង នៅក្នុងខេត្តចម្ងាយ ៣៧០ គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីកាប៊ុល។
សូមជំរាបថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានបង្កើនប្រតិបត្តិការសន្តិសុខប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅទូទាំងប្រទេសនាពេលថ្មីៗនេះ៕
មតិយោបល់