ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្ស ១៥នាក់ និងរាប់ពាន់នាក់ទៀត ត្រូវជម្លៀសខ្លួនចេញ ខណៈទឹកជំនន់វាយប្រហារនៅចិន

ចិនៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ព្យុះភ្លៀងយ៉ាងខ្លាំង បានបង្កឲ្យមានទឹកជំនន់ វាយប្រហារនៅភាគខាងត្បូងប្រទេសចិន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ខណៈដែលមនុស្សរាប់ពាន់នាក់ទៀត ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មានស៊ីនហួ កាលពីថ្ងៃអាទិត្យ បានចុះផ្សាយថា នៅក្នុងតំបន់ក្វាងស៊ីមានមនុស្ស ០៧នាក់បានស្លាប់ និង ០៣នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង ស្របពេលដែលមនុស្សជាង ២៣.០០០ នាក់ ត្រូវបានគេជម្លៀសទៅកាន់តំបន់ដែលមានសុវត្ថិភាព។

ប្រភពដដែរ បានបន្ថែមថា នៅជិតព្រំដែនខេត្តហ៊ូណាន មនុស្សជាង ៣០០.០០០ នាក់ ត្រូវបានគេម្លៀសខ្លួនចេញ និងមនុស្ស ០៨ នាក់ទៀត បានស្លាប់ផងដែរ។

យោងតាមរដ្ឋបាលឧតុនិយមចិន បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត នៅប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ដែរ នៅប្រទេសចិនក្នុងរដូវវស្សា ទឹកជំនន់បានសម្លាប់មនុស្សរាប់សិបនាក់ ជារៀងរាល់ឆ្នាំ៕

មតិយោបល់