អាមេរិក: ក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់រ៉យទ័រថា មន្ដ្រីយោធាប្រទេសតួកគីទទួលភារកិច្ច ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកំពុងស្វែងរកសិទ្ធិជ្រកកោនរបស់អង្គកាណាតូ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលតួកគីបានអំពាវនាវឲ្យត្រឡប់មកវិញ ក្រោយពីធ្វើរដ្ឋប្រហារយោធាបានបរាជ័យកាលពីខែមុន។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១០ សីហានេះ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសុំសិទ្ធិជ្រកកោននេះ គឺជាករណីទីមួយហើយ ដែលពាក់ព័ន្ធទៅនឹងដែលគេស្គាល់ថា ជាមន្ត្រីយោធាម្នាក់ប្រទេសតួកគីនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលប្រទេសតួកគី បានបណ្តេញមន្ត្រី យោធាជាន់ខ្ពស់ជាច្រើនរូបទៀត បន្ទាប់ពីក្រុមទាហានបះបោរបានកេណ្ឌយកយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រនិងរថក្រោះ ក្នុងការប៉ុនប៉ងមិនបានសម្រេចដែលចង់ទម្លាក់លោកប្រធានាធិបតី Tayyip Erdogan ។
ករណីនេះមានសក្តានុពលប៉ះពាល់បន្ថែមទៀតដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសតួកគី ដែលកំពុងទាមទារឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្វើបត្យាប័ននាំបព្វជិតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មកកាន់តួកគីវិញ ដោយបានចោទជាអ្នកទទួលខុសសម្រាប់រដ្ឋប្រហារបានទទួលបរាជ័យរួចទៅហើយ។
មន្រ្តីសហរដ្ឋអាមេរិករូបនាក់ដែលបាននិយាយទៅកាន់រ៉យទ័រក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មន្រ្តីតួកគីបានធ្វើនៅទីស្នាក់ការកណ្តានៃអគ្គបញ្ជាការសម្ព័ន្ធមិត្តណាតូ ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Norfolk រដ្ឋ Virginia សហរដ្ឋអាមេរិក។
ទោះយ៉ាងណា មន្ត្រីនៅស្ថានទូតរបស់តួកគីមួយរូបបាននិយាយនៅក្រុងវ៉ាស៊ីនតោនថា កងនាវាចរឧត្តមនាវីទោតួកគីលោក Mustafa Ugurlu បានបរាជ័យដើម្បីរាយការណ៍ទៅអាជ្ញាធរ ក្រោយពីការចេញដីកាឃុំខ្លួនបណ្តោះអាសន្នគាត់ កាលពីខែមុន៕
មតិយោបល់