ព័ត៌មានអន្តរជាតិ

ឥណ្ឌា ជម្លៀសប្រជាជន ២០០ នាក់ ចេញពីកោះមួយ កំពុងរងការវាយប្រហារដោយព្យុះ Irma

ឥណ្ឌាៈ រដ្ឋាភិបាលក្រុងញូដេលី នៅថ្ងៃពុធនេះ បានជម្លៀសប្រជាពលរដ្ឋជាច្រើននាក់ ចេញពីកោះស៊ីនម៉េនថេន (Sint Maarten) ដែលទទួលរងការវាយប្រហារដោយខ្យល់ព្យុះ Irma ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៧។

រដ្ឋមន្រ្តីកិច្ចការបរទេសលោកស្រី Sushma Swaraj បានឲ្យដឹងនៅលើប្រព័ន្ធសង្គម Twitter ថា ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេស Venezuela លោក Rahul Srivastava បានប្រាប់លោកស្រីថា ពលរដ្ឋឥណ្ឌាចំនួន ១៧០ នាក់ រួមជាមួយពលរដ្ឋ ៣០ នាក់ទៀត មកពីប្រទេសដទៃទៀត ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញពីកោះ ដោយជើងហោះហើរពិសេសចំនួនពីរ បន្ទាប់ពីរងផលប៉ះពាល់ដោយសារព្យុះនេះ។

សូមជំរាបថា កោះស៊ីនម៉េនថេន និងកោះការាបៀន បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោយពីព្យុះ Irma បានបោកបក់កាលពីសប្តាហ៍មុន៕

មតិយោបល់