អាល្លឺម៉ង់ៈ ទូរទស្សន៍ក្នុងស្រុកមួយ នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ថា មន្ត្រីប៉ូលិសសរុបចំនួន ១១១ នាក់ បានរងរបួសក្នុងបាតុកម្មតវ៉ា នៅទីក្រុងហាំប៊ឺក ប្រឆាំងនឹងជំនួបកំពូល G20 ។ នេះយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាដង្ហែតាមដងផ្លូវ ដោយមានលើកបដាថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell។
ក្រុមប៉ូលិស បានអះអាងថា អំពើហិង្សានេះ បានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ក្រុមបាតុករប្រឆាំងនឹងកិច្ចប្រជុំ G20 មួយចំនួនបាននំាគ្នាចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឲ្យប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនោះ៕
មតិយោបល់