ព័ត៌មានអន្តរជាតិ

ចិន បដិសេធសំណើកងទ័ពជើងទឹកអាមេរិក សម្រាប់ការធ្វើទស្សនកិច្ច នៅកំពង់ផែចំនួនពីរនាពេលខាងមុខ

ចិនៈ ក្រសួងការពារជាតិអាមេរិក បានបង្ហើបឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិន បានច្រានចោលការស្នើសុំរបស់កងទ័ពជើងទឹកអាមេរិក ដើម្បីអនុញ្ញាតឱ្យមាននាវាពីរគ្រឿង ធ្វើទស្សកិច្ចកំពង់ផែ នៅទីក្រុងហុងកុង នាប៉ុន្មានសប្តាហ៍ខាងមុខទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ដំណឹងនេះ ត្រូវបានគេរាយការណ៍ថា នាវាទាំងពីរគ្រឿង ដែលរដ្ឋាភិបាលអាមេរិក បានស្នើនោះគឺនាវា USS Green Bay និង USS Lake Erie ដោយគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងពាក់កណ្តាលស្វយ័តរបស់ចិន នាចុងខែសីហា និងខែកញ្ញាខាងមុខ។

ទោះយ៉ាងណាការបដិសេធនេះ មិនមែនមិនធ្លាប់មានពីមុននោះទេ ព្រោះចិន ក៏ធ្លាប់បានបដិសេធសំណើស្រដៀងគ្នានេះ កាលពីខែកញ្ញាឆ្នាំ ២០១៨ ម្ដងរួចមកហើយដែរ៕

មតិយោបល់