ស៊ីរីៈ ទូរទស្សន៍ក្នុងប្រទេស បានរាយការណ៍ថា ពួកសកម្មប្រយុទ្ធចំនួន ៥០ នាក់ រួមនឹងក្រុមរណសិរ្ស Nusra ដែលមានទំនាក់ទំនងជាមួយពួកឧទ្ទាមអាល់កៃដា ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ នៅក្នុងទីក្រុង Idlib ភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។
រថយន្តមួយគ្រឿង ដោយមានផ្ទុកគ្រាប់រំសេវ បានបើកចូលមកបំផ្ទុះនៅក្បែរកន្លែងប្រមូលផ្តុំពួកសកម្មប្រយុទ្ធ Nusra ប៉ុន្តែមិនមានព័ត៌មានបន្ថែមបង្ហាញថា តើការបំផ្ទុះនេះ ជាការគ្រោងទុក ឬដោយចៃដន្យនោះទេ។
រថយន្តទាំងនេះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ចលនាពួកសកម្មប្រយុទ្ធ Ahrar Al-Sham ដែលបានបើកសំដៅមកកាន់ក្រុមរណសិរ្ស Nusra នៅទីក្រុង Idlib បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ។
ការប៉ះទង្គិចរបស់ពួកគេថ្មីៗនេះ បានផ្ទុះឡើងនៅទីក្រុង Idlib ដែលភាគច្រើនជាកន្លែងស្ថិតនៅក្រោមការគ្រប់គ្រង របស់ Nusra ៕
មតិយោបល់