ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

ស្ត្រីជាម្តាយម្នាក់ត្រូវហាមមិនឲ្យជិះយន្តហោះ ក្រោយពេលកូនងែតស្តោះទឹកមាត់ដាក់គេ

អេស្ប៉ាញៈ ស្ត្រីជាម្តាយម្នាក់ត្រូវបានគេហាមប្រាម មិនឲ្យជិះយន្តហោះ​របស់ក្រុមហ៊ុនអាកាសចរ Ryanair ក្រោយពេលនាង​មិនបានបញ្ឈប់កូនប្រុសស្តោះទឹកមាត់​ដាក់នាក់ដំណើរផ្សេងទៀត ហើយធ្វើចរិតឈ្លើយ ពេលអ្នកដំណើររអ៊ូ។

ក្មេងតូចម្នាក់បានចាប់ផ្តើមស្តោះទឹកមាត់ដាក់អ្នកដំណើរដ៏ទៃ នៅកន្លែង ញ៉ាំអាហារពេលចាកចេញពី ទីក្រុង Barcelona និងពេលម្តាយរបស់គេបីនៅលើយន្តហោះ ។

ម្តាយរបស់ក្មេងអាយុប្រហែល ២០ឆ្នាំក្រាស់ មិនបានបញ្ឈប់កូនទេ ហើយនៅពេលបុគ្គលិក​អាកាសចរណ៍ធ្វើអន្តរាគមន៍ នាងត្រូវបានគេរាយការណ៍ថាបានប្រើពាក្យប្រមថ។

នាងនិងប្តីដែលបានធ្វើដំណើររួមគ្នា ជាមួយកួន៣នាក់ផងដែរនោះ ត្រូវបានប៉ូលិសគ្រាកចេញ​ពីលើយន្តហោះ ក្រោយពេលចុះចតនៅក្នុងប្រលានយន្តហោះ Liverpool John Lennon កាលពីថ្ងៃពុធកន្លងទៅនេះ។

យោងតាមការិយាល័យប៉ូលិស Merseyside បានឲ្យដឹងថា ស្ត្រីម្នាក់នោះមិនត្រូវបានចាប់ខ្លួនទេ គ្រាន់តែហៅទៅប្រមានចំពោះឥរិយាបថមិនសមរម្យរបស់នាងតែប៉ុណ្ណោះ ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Ryanair ហាមមិនឲ្យនាងធ្វើដំណើរជាមួយពួកគេម្តងទៀតឡើយ៕

មតិយោបល់