ព័ត៌មានអន្តរជាតិ

យន្ដហោះអ៊ុយក្រែន រងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ចំនួន ២ គ្រាប់

អ៊ុយក្រែនៈ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា មីស៊ីលអ៊ីរ៉ង់ចំនួន ២ គ្រាប់ បានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែន១គ្រឿង ដោយរូបភាពកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីការបាញ់ផ្លោងទ្វេរដងលើអាកាស។ ​នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ប្រភពដដែល បានឲ្យដឹងទៀតថា មីស៊ីលដំបូង ត្រូវបានបាញ់ចេញរយៈពេល ៣០ វិនាទី ដោយវាបានជួយពន្យល់ពីអាថ៌កំបាំង ជុំវិញមូលហេតុ ដែលឧបករណ៍ទទួលសញ្ញា នៃយន្តហោះអ៊ុយក្រែន លែងដំណើរការ គឺមានន័យថា យន្តហោះបានបាត់ដំណឹង តាំងពីការវាយប្រហារលើកទី១មកម៉្លេះ មុននឹងត្រូវបានបាញ់ជាលើកទី២។

ពាក់នឹងករណីនេះ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានបដិសេធរាល់ការអះអាងរបស់លោកខាងលិច តាមរយៈការស៊ើបការណ៍សម្ងាត់ របស់អាមេរិកដែលថា យន្តហោះប៊ូអ៊ីង ៧៣៧ ត្រូវបានទម្លាក់ ដោយគ្រាប់មីស៊ីលនោះ៕

មតិយោបល់