ព័ត៌មានអន្តរជាតិ

ចិន ធ្វើការព្រមាន និងទាមទារឲ្យឥណ្ឌាដកកងទ័ព ចេញពីតំបន់ព្រំដែន កំពុងមានជម្លោះ

ចិនៈ រដ្ឋាលភិបាលក្រុងប៉េកាំង បានទាមទារឲ្យប្រទេសឥណ្ឌា ធ្វើការដកកងទ័ពរបស់ខ្លួនចេញពីតំបន់ខ្ពស់ នៅភ្នំហេមល័យ ដោយព្រមានថា ក្រុងញូវដេលី មិនគួរបោះបង់ភាពសំណាងរបស់ខ្លួន ក្នុងគ្រាមានវិវាទជម្លោះព្រំដែនជាមួយចិននោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

តាមប្រភពពីមន្ត្រីឥណ្ឌា បានឲ្យដឹងថា ទាហានប្រមាណជា ៣០០ នាក់ នៅខាងម្ខាងពីគ្នា បានប្រឈមមុខដាក់គ្នា ទៅវិញទៅមកប្រហែលចម្ងាយ ១៥០ ម៉ែត្រ នៅផ្នែកមួយនៃខ្ពង់រាបដុកឡាម និងតំបន់មួយទៀតរបស់ប៊ូតង់ ត្រូវបានអះអាងថា ជាសម្ព័ន្ធមិត្តប្រទេសឥណ្ឌា។

ការប្រឈមមុខដាក់គ្នានេះ បានចាប់ផ្តើមកាលខែមិថុនា នៅពេលដែលកងទ័ពចិន បានចាប់ផ្តើមកសាងផ្លូវមួយ ឆ្ពោះទៅកាន់តំបន់ខ្ពង់រាប និងព្រំដែនឥណ្ឌា។

ដោយបញ្ហានេះដែរ បានធ្វើឲ្យប្រទេសប៊ូតង់ បានស្វែងរកជំនួយពីឥណ្ឌាឲ្យបញ្ជូនកងទ័ព ឆ្លងកាត់ព្រំដែនភាគឦសាននៃរដ្ឋស៊ីកគីម មកកាន់តំបន់កំពុងមានជម្លោះប្រឈម។

គួរបញ្ជាក់ដែរថា ប៊ូតង់​ដែល​ជា​កូនប្រទេស​ដ៏​តូច​មួយ ស្ថិតនៅ​ចន្លោះ​ចិន និង​ឥណ្ឌា បាន​តវ៉ា ជំទាស់ និង​ចាត់ទុក​សកម្មភាព សាងសង់​ផ្លូវ​របស់​ចិន ថា ជា​ការរំលោភ​ដោយផ្ទាល់​ទៅលើ​កិច្ចព្រមព្រៀង​ដែល​ចិន​បានចុះ​កន្លងមក​ជាមួយ​ប្រទេស​ប៊ូតង់៕

មតិយោបល់