ព័ត៌មានអន្តរជាតិ

យន្តហោះយោធាមួយគ្រឿង ធ្លាក់នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក

អាមេរិកៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅទីក្រុង Honolulu រដ្ឋហាវ៉ៃ ក្នុងអំទ្បុងពេលចូលរួមហ្វឹកហ្វឺន បណ្ដាលឲ្យពីទ្បុតម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

វីដេអូមួយ បានបង្ហាញពីទ្បុតម្នាក់ បានខ្ទាតចេញពីយន្តហោះ Hawker Hunter ដែលផលិតនៅចក្រភពអង់គ្លេស មុនពេលការធ្លាក់យន្តហោះនោះ។

ហេតុការណ៍នេះ បានកើតឡើងមុនម៉ោង ២ និង៣០នាទីរសៀល ចម្ងាយ ៣ ម៉ាយល៍ពីភាគខាងត្បូងតំបន់ថ្មប៉ប្រះទឹក Reef Run ស្ថិតក្បែរព្រលានយន្តហោះ Honolulu។

ពីទ្បុតរងគ្រោះ ត្រូវបានគេជួយសង្គ្រោះ ដោយកប៉ាល់ឯកជន និងបានព្យាបាលដោយសេវាវេជ្ជសាស្ត្របន្ទាន់ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈគាត់បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

មតិយោបល់