អាមេរិកៈ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាមេរិក លោក Jeff Davis កាលថ្ងៃច័ន្ទ បានឲ្យដឹងថា កងទ័ពខ្លួនគ្រោងនឹងធ្វើតេស្តសាកល្បង ប្រព័ន្ធប្រឆាំងមីស៊ីល (THAAD) ជាថ្មីម្តងទៀត ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៧។
ការសាកល្បងនេះ នឹងត្រូវធ្វើឡើងនៅភាគឦសានសហរដ្ឋអាមេរិក ក្នុងរដ្ឋអាទ្បាស្កា នាពេលឆាប់ៗខាងមុខ ដោយលោក Jeff Davis បានបន្ថែមថា វាជាវិធានការធម្មតាមួយប៉ុណ្ណោះ ដើម្បីចង់ដឹងថា ប្រព័ន្ធនេះដំណើរការត្រឹមត្រូវដែរឬទេ ព្រមទាំងបានណែនាំឲ្យកប៉ាល់នានា ចាកចេញពីតំបន់ចន្លោះកោះកូឌៀក នៃរដ្ឋអាទ្បាស្កា និងរដ្ឋហាវ៉ៃ៕
មតិយោបល់