កណ្តាលៈ ឃាត់ខ្លួននារីចំនួន៦នាក់នៅហាងកោសជប់ ម៉ាស្សា២កន្លែង មានលួចលាក់បំរើផ្លូវភេទ(ពេស្យាចារ) ត្រូវសមត្ថកិច្ចបង្ក្រាប តែម្ចាស់ហាងទាំង២ រត់គេចខ្លួនរួចបាត់ស្រមោល។
ប្រតិបត្តិការបង្ក្រាបអំពើពេស្សាចារនេះ ធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថាម្ចាស់ផ្ទះទីតាំងទី១ឈ្មោះ ចាន់ លក្ខិណា ហៅ សីណា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅស្នាក់នៅកន្លែងកើតហេតុ (គេចខ្លួន)។ ចំណែកស្រ្តីរកសីផ្លូវភេទមាន៤នាក់ ទី១ឈ្មោះ ផល លីន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិឥស្លាម ទី២ឈ្មោះ អ៊ែល ស្រីនី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី៣ឈ្មោះ ផល អៃណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម អ្នកទាំងបី មានស្រុកកំណើត ភូមិឆ្លូងទី១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី៤ឈ្មោះ អ៊ាវ ស៊ីថា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិពត់ស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។ អ្នកទាំង៤ស្នាក់នៅរួមគ្នាក្នុងកន្លែងកើតហេតុ។
ម្ចាស់ផ្ទះទីតាំងទី២ឈ្មោះ ម៉ុន ស្រីថូ ហៅពៅ ភេទស្រី អាយុ២៦ឆ្នាំ (គេចខ្លួន)។ រួមទាំងស្រ្តីរកសីផ្លូវភេទ២នាក់ ទី១ឈ្មោះ ភ័ក្រ ស្រីធា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិព្រែកតាលាប់ ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល។ និងទី២ឈ្មោះ ធា គឹមសា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ អ្នកទាំង២ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា។
វត្ថុតាងចាប់យកបានក្នុងទីតាំងទី១ មានស្រោមអនាម័យប្រើរួចថ្មីចំនួន២។ ទីតាំងទី២ មានស្រោមប្រើហើយថ្មី(មានទឹកកាម១) សំបកស្រោម១ និងប្រអប់ស្រោមថ្មីមិនទាន់ប្រើ ៧ប្រអប់។
ប្រភពដដែលបានបន្តទៀតថានៅថ្ងៃធ្វើប្រតិបត្តិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងជំនាញផ្នែកជួញដូរមនុស្សខេត្តកណ្តាល បានចុះបង្រ្កាបកន្លែងម៉ាស្សាកោសជប់ បង្កប់ជួញដូរផ្លូវភេទចំនួន២កន្លែងនៅទីតាំងកន្លែងកើតហេតុ ក៏ប្រទះឃើញនារី៦នាក់ ក្នុងនោះ៣នាក់ កំពុងបម្រើពេស្យាចារនៅទីតាំងខាងលើ។
ក្រោយបញ្ចប់ប្រតិបត្តិការ ដោយបានការឯកភាពពីលោកស្រីស្នងការរងទទួលផែនយេនឌ័រ និងប្រឆាំងអំពើជួញដូរមនុស្ស ១ស្រ្តីរកសីផ្លូវភេទចំនួន៦នាក់ បានធ្វើកិច្ចសន្យាអប់រំឲ្យទៅលំនៅស្ថានវិញ។ ២ទីតាំងត្រូវបិទបណ្ដោះអាសន្នរហូតមានច្បាប់អនុញ្ញាតិត្រឹមត្រូវទើបបើកដំណើរការឡើងវិញបាន។ ៣ចំណែកម្ចាស់អាជីវកម្ម២នាក់ដែលគេចខ្លួនត្រូវកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់