ព័ត៌មានអន្តរជាតិ

មនុស្ស ៧០នាក់ស្លាប់ ដោយសាររលកកំដៅដ៏អាក្រក់នៅឥណ្ឌា

(ញូដេលី)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌាម្នាក់បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន ៧០ នាក់បានស្លាប់ដោយសារ រលកកំដៅខ្លាំងនៅក្នុងរដ្ឋTelangana ភាគខាងត្បូងនៃប្រទេសឥណ្ឌា ក្នុងរយៈពេលពីរបីថ្ងៃកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារផ្សាយពត័មានស៊ិនហួ ចុះផ្សាយនៅ រសៀលថ្ងៃព្រហស្បតិ៍ទី ០៧ ខែមេសា ឆ្នាំ២០១៦។

មន្ត្រីខាងលើបានបន្ថែមទៀតថា រហូតមកទាល់ពេលនេះ គឺមនុស្សប្រហែលជា ៧០ នាក់ហើយដែលបានស្លាប់ដោយជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយសាររលកកំដៅ ខ្លាំងខុសគេ នៅក្នុងរដ្ឋមួយនេះ។ កាលពីឆ្នាំ ២០១៥ មនុស្សជាង ៥០០នាក់បានស្លាប់ដោយសារអការៈដូចគ្នា ក្នុងរដ្ឋខាងលើនេះ និងបណ្តារដ្ឋជុំវិញមួយចំនួនទៀត។

បើតាមរបាយការណ៍ពីស្រុក Mahabubnagar ដែលជាកន្លែងមានអ្នកស្លាប់ចំនួន ២៨នាក់ បានបង្ហាញឲ្យដឹងថា ការស្លាប់នេះ គឺជាចំនួនដ៏ខ្ពស់បំផុត។ ប្រភពព័ត័មានដដែល ក៏បានបញ្ជាក់ដែរថា ភាគច្រើននៃអ្នកស្លាប់ គឺសុទ្ធសឹងតែជាកម្មករ និងអ្នកធ្វើការងារកសិកម្ម ដែលធ្វើការងារស្ថិតនៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហួតហែង៕

photo_2016-04-07_01-37-05 photo_2016-04-07_01-37-09

មតិយោបល់