អង់គ្លេសៈ ការតវ៉ាមួយ ត្រូវបានធ្វើឡើងនៅទីក្រុងឡុង ជាក្រុមអ្នកស្រុករស់នៅតំបន់កើតហេតុ ដែលធ្វើការគាំទ្រដល់អ្នករងផលប៉ះពាល់ ដោយសារអគ្គីភ័យឆេះអគារ Grenfell Tower ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។
បាតុការចន្លោះពី ៥០ ទៅ ៦០ នាក់ បានសម្រុកចូលតំបន់មណ្ឌលបោះឆ្នោត Kensington និង Chelsea ដោយអ្នកទាំងនោះ បាននិយាយជាសាធារណៈថា «អ្នករងផលប៉ះពាល់ គ្មានផ្ទះសម្បែង ចាំបាច់ត្រូវការជួយ នៅពេលឥឡូវនេះ»។
ហ្វូងបាតុករបានប្រមូលផ្តុំគ្នា នៅខាងក្រៅសាលជាកន្លែង ដែលនាយករដ្ឋមន្ត្រីលោកស្រី Theresa May បានជួបជាមួយអ្នកនៅរស់រានមានជីវិត នៅក្នុងហេតុការណ៍ឆេះអគារ និងមួយទៀត គឺក្រុមអ្នកតវ៉ា បានធ្វើវានៅឯវិមាន Downing Street ។
គួរបញ្ជាក់ដែរថា អាជ្ញាធរអង់គ្លេស កំពុងមានក្តីព្រួយបារម្ភថា ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍ឆេះអគារ កម្ពស់២៤ជាន់ អាចនឹងកើនឡើងលើសពី១០០នាក់ទៅទៀត ទោះបីជាបច្ចុប្បន្នតួលេខផ្លូវការ បានបញ្ជាក់ថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតមានត្រឹមតែ ១៧ នាក់ក៏ដោយ៕
មតិយោបល់