កាណាដាៈ តាមអាជ្ញាធរព្រលានយន្តហោះ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យន្ដហោះពីរគ្រឿង បានហោះខ្ទាស់ស្លាបគ្នា អំទ្បុងពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Pearson ក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីរយប់ថ្ងៃសៅរ៍ សំណាងល្អនៅក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នកដំណើរណាម្នាក់រងរបួសនោះទេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧។
ជើងហោះហើរអាកាសចរណ៍ AC1713 ដែលមានអ្នកដំណើរ ២៨៦នាក់ ជិះនៅលើវាធ្វើដំណើរមកពីប្រទេសដូមីនិក បានប៉ះទង្គិចគ្នាជាមួយជើងហោះហើរនៃយន្ដហោះមួយទៀត គឺ LOT046 នៅច្រកចូលនៃស្ថានីយទី ១ នៃអាកាសយានដ្ឋាន នៅវេលាម៉ោងប្រហែលជា ១០ និង ១៨ នាទីយប់ថ្ងៃសៅរ៍។
ក្រោយកើតហេតុ ជើងហោះហើរមួយពីទីក្រុងតូរ៉ុនតូ ទៅកាន់រដ្ឋធានីវ៉ាសូវ៉ូ ប្រទេសប៉ូទ្បូញ ត្រូវបានលុបចោល ហើយអ្នកដំណើរទាំងអស់ ត្រូវបានគេបញ្ជូនទៅស្នាក់នៅក្នុងសណ្ឋាគារមួយ ដើម្បីរងចាំការកំណត់ពេលជើងហោះហើរផ្សេងទៀត។
សូមជំរាបថា ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ អាជ្ញាធរបាននិយាយថា វាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕
មតិយោបល់