ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញសម្រស់និងដឹងប្រវត្តិគូដណ្ដឹងលោកសុខ ជំនោរ មិនសរសើរមិនបាន!..

គ្រាន់តែបញ្ចប់ពិធីភ្ជាប់ពាក្យភ្លាម គេចាប់អាថាម្មណ៍ថាលោកសុខ ជំនោរ និងគូដណ្ដឹងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជុំវិញប្រវត្តិស្នេហារបស់លោក និងគូដណ្ដឹង។ ក្នុងនោះសូម្បីសម្រស់របស់អ្នកនាងក៏ត្រូវគេកោតសរសើរផងដែរ នៅពេលអ្នកនាងមិនតែងខ្លួនជាកូនក្រមុំក្នុងថ្ងៃភ្ជាប់ពាក្យ។

លោកសុខ ជំនោរ និយាយថាគូដណ្ដឹងរបស់លោកមានឈ្មោះថា ស្រី សុរង្ស វ័យ២៦ឆ្នាំ ដោយអ្នកនាងគឺបុគ្គលិកផ្នែករៀបចំឯកសារនៅក្នុងធនាគារមួយ។ លោកបានស្គាល់អ្នកនាងប្រមាណជា២ឆ្នាំហើយ តាមរយៈការទំនាក់ទំនងឲ្យនាងជួយរៀបចំឯកសារផ្នែកពន្ធដារ និងឯកសាររបស់ក្រុមហ៊ុនលោកឲ្យទើបបណ្ដាលឲ្យលោក និងនាងកាន់តែស្គាល់គ្នាច្រើនឡើង។

លោកថាគូដណ្ដឹងរបស់លោកគឺជាកូនស្រីពៅក្នុងចំណោមគ្រួសារដែលមានតែនាងម្នាក់គត់ជាកូនស្រី ក្នុងពេលដែលគ្រួសាររបស់នាងក៏មានជីវភាពធូរធារ។ ឪពុករបស់នាងគឺជាវិស្វករ ហើយម្ដាយរបស់គឺជាសាស្រ្តាចារ្យ ទើបអ្នកណាៗក៏សរសើរថាលោកជាបុរសមានសំណាងម្នាក់ ដែលក្រោយធ្លាក់ខ្លួនជាបុរសពោះម៉ាយតែមាននារីក្រមុំជាកូនអ្នកមានជីវភាពល្អប្រសើរ និងមានការងារមួយច្បាស់លាស់ជ្រើសជាស្វាមី។ លោក និងអ្នកនាងគ្រោងរៀបមង្គលការក្នុងអំឡុង៣ខែក្រោយនៅកោះពេជ្រ បើទោះមិនទាន់ដឹងថានឹងរៀបចំប៉ុន្មានតុ។

លោកសុខ ជំនោរកាន់តែទទួលបានការសរសើរ នៅពេលម្នាក់ៗបានឃើញពីរូបសម្រស់របស់នាងកាន់តែច្បាស់ ដោយម្នាក់ៗយល់ថាលោកនាងមានសម្រស់មិនចាញ់តារាសិល្បៈនោះផង។ យ៉ាងណាមិញ លោកអះអាងថាមិនឲ្យគូដណ្ដឹងចូលប្រឡូកសិល្បៈនោះទេ ដើម្បីកុំឲ្យមានព័ត៌មានប្រឡូកប្រឡាក់ និងដោយសារតែនាងក៏មិនចូលចិត្តដូចគ្នា។

តោះមើលសម្រស់គូដណ្ដឹងរបស់លោកសុខ ជំនោរតិចមើល យ៉ាងមិចដែរ?

មតិយោបល់