ឥណ្ឌាៈ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ២៤នាក់ ដោយសារព្យុះភ្លៀងយ៉ាងខ្លាំង នៅរដ្ឋ Uttar Pradesh និងរដ្ឋ Uttarakhand ភាគខាងជើងឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
មន្ត្រីមួយរូបបាននិយាយថា នៅរដ្ឋ Uttar Pradesh មានមនុស្សស្លាប់ចំនួន ១៨ នាក់ ដោយសារព្យុះភ្លៀងផ្គររន្ទះ ចាប់តាំងពីល្ងាចថ្ងៃសុក្រកន្លងមក។
ការស្លាប់នេះ ត្រូវបានគេរាយការណ៍មកថា ដោយសារតែការរលើងឬសដើមឈើ និងដួលរលំរចនាសម្ព័ន្ធ បន្ទាប់ពីការវាយប្រហារព្យុះភ្លៀងយ៉ាងខ្លាំង នៅក្នុងរដ្ឋ។
ចំណែកនៅរដ្ឋ Uttarakhand វិញមនុស្សចំនួន ៦នាក់ ត្រូវបានស្លាប់ ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំង ជាមួយនឹងផ្គររន្ទះជាបន្តបន្ទាប់ នៅស្រុក Tehri និង Uttarkashi៕


មតិយោបល់