អ៊ីរ៉ាក់ៈ ស្ត្រីម្នាក់មានវ័យប្រហែលជា ១៨ឆ្នាំ មានស្បែកលឿង និងសក់ខ្មៅ ត្រូវបានពួកសកម្មប្រយុទ្ធ ISIS ចាប់យកមកធ្វើជាទាសករផ្លូវភេទ អស់រយៈពេលជាច្រើនខែ នៅជំរំមួយខាងក្រៅទីក្រុង Duhok ប្រទេសអ៊ីរ៉ាក់ ដែលរូបនាងត្រូវបានសមាជិក ISIS ម្នាក់ ប្រកាសដាក់លក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
សកម្មប្រយុទ្ធម្នាក់របស់អង្គការរដ្ឋអ៊ីស្លាម ISIS ឈ្មោះ អាប៊ូ អាសាត អាល់ ម៉ានី បានប្រកាសតាមប្រព័ន្ធបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែឧសភា ក្នុងការលក់នារីម្នាក់ ជាទាសករផ្លូវភេទ ក្នុងតម្លៃទឹកប្រាក់ចំនួន៨០០០ដុល្លារអាមេរិក ដើម្បីយកប្រាក់ទៅផ្គត់ផ្គង់ចលនាក្រុម ISIS នៅប្រទេស៊ីរី និងអ៊ីរ៉ាក់ ដែលកំពុងទទួលរងនូវការវាយប្រហារ ពីសំណាក់សត្រូវ។
តាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ត្រីនិងកុមារីប្រមាណ ១៨០០នាក់ នៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ត្រូវបានក្រុម ISIS ដាក់លក់ជាទាសករផ្លូវភេទ ៕
មតិយោបល់