អាមេរិកៈ ក្រោយជំនួបកំពូលនៅប្រទេសសិង្ហបុរី ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនាកន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកត់សម្គាល់ឃើញថា ទំនាក់ទំនរវាងអាមេរិក និងកូរ៉េខាងជើង កាន់តែមានភាពប្រសើរទ្បើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។
តែយ៉ាងណាមិញលោក ត្រាំ ក៏បានលើទ្បើងផងដែរ នូវផ្នែកមួយនៃបញ្ហា ដែលកំពុងធ្វើឲ្យទំនាក់ទំនងអាមេរិក ជាមួយកូរ៉េខាងជើង មានភាពល្អក់កករ គឺបណ្តាលមកពីជម្លោះពាណិជ្ជកម្ម ជាមួយប្រទេសចិន។
ក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់ក្រុងព្យុងយ៉ាង និងជាប្រទេសឆ្លងកាត់ដ៏សំខាន់ សម្រាប់នាំចូលទំនិញផ្សេងៗ មកកាន់ប្រទេសកូរ៉េខាងជើង។ ដោយលោក ត្រាំ បានលើកឡើងថា ប្រទេសចិនបានបង្កភាពស្មុគស្មាញជាច្រើន ដល់ទំនាក់ទំនងអាមេរិក ជាមួយទីក្រុងព្យុងយ៉ាង ដោយសារតែពួកគេខឹង នឹងការចាត់វិធានការតម្លើងពន្ធរបស់យើង»។
ក្នុងនោះលោកបានបន្ថែមថា ទំនាក់ទំនងរបស់លោក ជាមួយលោក គីម ជាទំនាក់ទំនងដ៏អស្ចារ្យ ហើយលោក នឹងបន្តរក្សាគោល ជំហរដ៏ម៉ឺងម៉ាត់ ចំពោះក្រុងប៉េកាំងពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម៕
មតិយោបល់