ព័ត៌មានអន្តរជាតិ

ទាហានកូរ៉េខាងត្បូងស្លាប់ម្នាក់ និងរបួស ០៦ នាក់ ក្នុងអំទ្បុងពេលសមយុទ្ធកាំភ្លើងធំ

កូរ៉េៈ មន្ត្រីកងទ័ពកូរ៉េខាងត្បូង បានប្រាប់ភ្នាក់ងាររ៉យទ័រថា ករណីផ្ទុះមួយ ក្នុងអំទ្បុងពេលសមយុទ្ធកាំភ្លើងធំ នៅថ្ងៃសុក្រនេះ បានបណ្ដាលឲ្យទាហានកូរ៉េខាងត្បូង ០៦ នាក់រងរបួស និងស្លាប់ម្នាក់ ។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

មន្ត្រីខាងលើរូបនេះ បានបដិសេធមិនផ្ដល់អត្តសញ្ញាណទេ ដោយសារលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទ្បើយ ប៉ុន្តែគ្រាន់តែបានបញ្ជាក់ថា ឧបទ្ទវហេតុនេះ មិនមានអ្វីពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះទេ។

ក្នុងនោះលោក បានបន្ថែមថា ករណីផ្ទុះនេះ បានកើតឡើងនៅអំឡុងពេលការហ្វឹកហាត់សមយុទ្ធ ដ៏ទៀងទាត់មួយប៉ុណ្ណោះ៕

មតិយោបល់