ប្រេស៊ីលៈ អាជ្ញាធរមូលដ្ឋាន បាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និងរាប់សិបនាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកមនុស្សប្រហែល ៧០ នាក់ បានលិចនៅភាគខាងជើងប្រទេសប្រេស៊ីល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។
យោងតាមការិយាល័យសន្តិសុខសាធារណៈរបស់រដ្ឋ បានឲ្យដឹងថា កប៉ាល់នោះបានលិចកាលពីយប់ថ្ងៃអង្គារ នៅលើទន្លេ Xingu ភាគខាងជើងរដ្ឋប៉ារ៉ាស់នៃតំបន់អាម៉ាហ្សូន ដោយវាបានធ្វើដំណើរចាកចេញពីទីក្រុង Santarem ឆ្ពោះទៅកាន់ទីក្រុង Vitoria de Xingu កាលពីយប់ថ្ងៃចន្ទ ។
មន្ត្រីសន្តិសុខសាធារណៈ បាននិយាយថា សាកសពមនុស្សចំនួន ១៩ នាក់ ត្រូវបានគេរកឃើញ ខណៈដែលមនុស្ស ២៥ នាក់ បានហែលមកដល់ច្រាំង និងប្រហែលជា ៣០ នាក់ទៀតកំពុងបាត់ខ្លួន។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងមូលហេតុនៃការលិចកប៉ាល់នេះ គេនៅតែមិនទាន់ដឹងនៅទ្បើយទេ៕
មតិយោបល់