ជប៉ុនៈ ចៅស្រីច្បងរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ ព្រះនាម Princess Mako និងមិត្តប្រុសរបស់ព្រះនាង ឈ្មោះ Kei Komuro ប្រកាសភ្ជាប់ពាក្យជាសាធារណៈរបស់ពួកគេ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
កាសែតជប៉ុន Time បានរាយការណ៍ថា ដំបូងទ្បើយកាលបរិច្ឆេទនៃពិធីភ្ជាប់ពាក្យនេះ ត្រូវបានគ្រោងទុកនៅខែកក្កដា ប៉ុន្តែវាក៏ត្រូវផ្លាស់ប្តូរវិញ ដោយគ្រួសាររាជវង្ស។
នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានោះ ព្រះចៅអធិរាជ អាគីហ៊ីតុ ត្រូវបានគេរំពឹងថា នឹងអនុវត្តលើនីតិវិធីមួយ ក្នុងការទទួលស្គាល់លើអាពាហ៍ពិពាហ៍របស់ពួកគេ។
សូមជំរាបថា ពិធីអភិសេករបស់ព្រះនាង Princess Mako រំពឹងថានឹងត្រូវធ្វើទ្បើងនៅឆ្នាំ ២០១៨ ខាងមុខ បន្ទាប់ពីព្រះនាង តម្រូវឲ្យបោះបង់ឋានៈជាសែរាជវង្សរបស់ខ្លួន ទៅតាមច្បាប់របស់ប្រទេសជប៉ុន៕
មតិយោបល់