ឥណ្ឌាៈ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខព្រំដែន (BSF) របស់ឥណ្ឌាម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា រវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថាន នៅតំបន់ព្រំដែនអន្តរជាតិកាស្មៀរ (Kashmir)។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
សកម្មភាពផ្លាស់ប្តូរដោយការចល័តអាវុធធុនតូច និងកាំភ្លើងធំ ត្រូវបានគេរាយការណ៍ថា កំពុងកើតមានតាមបណ្តោយ ព្រំដែនអន្តរជាតិ (IB) ក្នុងស្រុក Jammu នៃតំបន់ព្រំដែនកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
កាលពីយប់ថ្ងៃពុធ កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌាបីនាក់ បានរងរបួស នៅក្នុងសកម្មភាពផ្លាស់ប្តូរនេះ ដោយទ័ពឥណ្ឌា បានអះអាងថា បានសម្លាប់ទ័ពល្បាតព្រំដែនប៉ាគីស្ថានចំនួនពីរនាក់ផងដែរ។
យោងតាមប្រភពពីមន្រ្តីឥណ្ឌា បានឲ្យដឹងថា ការរំលោភលើបទឈប់បាញ់គ្នា បានកើតមានជាង ៣០០ ករណីហើយ ស្ថិតនៅតាមបណ្តោយតំបន់ខ្សែបន្ទាត់នៃការគ្រប់គ្រង (LoC) និងព្រំដែនអន្តរជាតិ (IB) នៃប្រទេសទាំងពីរ (ឥណ្ឌា-ប៉ាគីស្ថាន) នៅក្នុងឆ្នាំនេះ។
សូមជំរាបថា ប៉ាគីស្ថាន និងឥណ្ឌា បានប្រកាសបទឈប់បាញ់គ្នានៅតាមបណ្តោយ LoC ក្នុងតំបន់កាស្មៀរ ដែលមានជម្លោះ និងព្រំដែនការងារ កាលពីឆ្នាំ ២០០៣ ក៏ប៉ុន្តែប្រទេសទាំងពីរ នៅតែបន្តមានជម្លោះនឹងគ្នាដដែល ខណ:ភាគីទាំងសងខាង បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភលើបទឈប់បាញ់គ្នា៕

មតិយោបល់