ព័ត៌មានជាតិ

មិនដឹងមានរឿងអី! បុគ្គលិកធនាគារអេស៊ីលីដាម្នាក់!…

កំពង់ឆ្នាំងៈ លោកអធិការរងស្រុកសាមគ្គីមានជ័យ ទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីបុគ្គលិកធនាគារអេស៊ីលីដា សាខាស្រុកសាមគ្គីមានជ័យ បានបាត់ខ្លួននៅយប់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ត្រូវបានសមត្ថកិច្ចរកឃើញវិញនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងវត្តត្រពាំងម្ទេស ភូមិត្រពាំងម្ទេស ឃុំស្វាយជុក បុគ្គលិកធនាគារអេស៊ីលីដា មានស្រុកកំណើត នៅភូមិប្អេរ ឃុំប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយមកក៏ត្រូវបានសមត្ថកិច្ចបានរកឃើញនៅក្នុងបន្ទប់ជាន់ខាងលើមួយឃើញមានឈាម និងកន្រ្តៃយកទៅចាក់កខ្លួនឯងត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់