ព័ត៌មានជាតិ

អ្នកចោមចៅ និងអ្នកនៅតាមបណ្តោយផ្លូវ២០០៤ បន្តិចទៀតមានភ្លើងវិញហើយ!

យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង១០ និង៤០នាទីថ្ងៃព្រឹក អគ្គិសនីកម្ពុជាសូម ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣(GS3-F4A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតម្រង់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងលើកខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ធ្លាក់គងលើCross Arm ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ ១.ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ២.ផ្លូវលេខ២០០៤ ភូមិស្លែងរលើង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១២ថ្ងៃត្រង់៕

មតិយោបល់