ព័ត៌មានកីឡា

Chelsea បង្ហាញចេតនា ក្នុងការទិញយក Danny Rose ពីក្រុម Spurs ក្នុងសប្តាហ៍ ក្រោយនេះ

ក្រុមតោខៀវ Chelsea ចាប់ផ្តើមប្រជែងក្រុមបីសាចក្រហម Manchester United សារជាថ្មីម្តងទៀតហើយ ក្នុងការតាមប្រមាញ់យក កីឡាករ Danny Rose ពីក្រុម Tottenham Hotspur ឲ្យបានយ៉ាងយូរបំផុតត្រឹម សប្តាហ៍ក្រោយនេះ។

បើតាមការចុះផ្សាយ របស់បណ្តាញសារពត៌មាន ជាច្រើនក្នុងប្រទេសអង់គ្លេស បានឲ្យដឹងថា លោក Antonio Conte សម្រេចចិត្ត ចំណាយទឹកប្រាក់ ៥០លានផោន ដើម្បីទិញយក Danny Rose ពីក្រុម Tottenham ។ ជាការពិតណាស់ ការចង់បានកីឡាករអង់គ្លេសរូបនេះ គឺអ្នកចាត់ការអ៊ីតាលីរូបនេះ ចង់យកមកបំពេញបន្ថែម នៅចន្លោះប្រហោងដែលក្រុមកំពុងតែខ្វះខាត នៅពេលនេះ។ យ៉ាងណាវិញ វាបានក្លាយជាសង្រ្គាមដណ្តើមកីឡាករគ្នា ជាមួយក្រុម Man Utd ព្រោះថា បីសាចក្រហម ក៍កំពុងតាមប្រមាញ់ កីឡាកររូបនេះដែរ។ យ៉ាងណាវិញ លោក Conte មិនខ្វល់ពីរឿងនេះឡើយ លោកបាននិយាយថា Man Utd ប្រជែង ឬមិនប្រជែង គឺមិនសំខាន់ឡើយ អ្វីដែលក្រុមត្រូវធ្វើនៅពេលនេះ គឺត្រូវតែទិញឲ្យបាន ខណៈពេលដែលក្រុម បានហ៊ានចំណាយដល់ទៅ ៥០លានផោន មិនចាញ់ Man Utd នោះឡើយ។

ម្យ៉ាងវិញទៀត Man Utd មានកីឡាករច្រើនហើយ ដែលមិនមែនជាជម្រើសល្អ សម្រាប់ Danny Rose ក្នុងការផ្លាស់ទៅឡើយ។ យើងជឿជាក់ថា Danny ប្រាកដជាយល់ច្បាស់ ពីបញ្ហានេះ ហើយយល់ព្រមមកកាន់ក្រុម របស់យើង។ ដូច្នេះហើយ យើងមានសង្ឃឹមច្រើន ក្នុងការបន្ថែមសមាជិកថ្មី មួយរូបទៀត មកកាន់ក្លិប ក្នុងពេលឆាប់ៗនេះ ដែល Danny Rose គឺជាកីឡាករតែមួយគត់ របស់យើង។

មតិយោបល់