ព័ត៌មានកីឡា

លទ្ធផលសរុប ថ្ងៃអាទិត្យ នៃសប្តាហ៍ទី៩ មានគ្រាប់បាល់ដល់ទៅ ១៧គ្រាប់

កាលពីម្សិលមិញនេះ ការប្រកួតនៃសប្តាហ៍ទី៩ ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ មានចំនួន ៣គូ ក្នុងនោះមានការទាត់បញ្ចូលទីគ្នាដល់ទៅ ១៧គ្រាប់។

ក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាយធីត បានយកឈ្នះ វេស្ទើនភ្នំពេញ ៦ទល់១ ស្របពេលដែលក្រុម ក្រសួងការពារជាតិ បានយកឈ្នះលើ អគ្គិសនីកម្ពុជា មិនឲ្យតដៃបាន ៤ទល់០ នាកីឡដ្ឋានស្តាតចាស់ ខណៈដែល អគ្គស្នងការដ្ឋាននរគបានជាតិ បរាជ័យក្រោមថ្វីជើង ណាហ្គាវើល ២ទល់៤។

ដូច្នេះហើយ ការប្រកួតបញ្ចប់សប្តាហ៍ទី៩ នាថ្ងៃអាទិត្យ មានការទាត់បញ្ចូលទីគ្នា រហូតដល់ទៅ ១៧គ្រាប់ គិតត្រឹមពេលនេះ បឹងកេត នៅតែរក្សាតំណែងកំពូលតារាងដដែល ចំណែកឯ ណាហ្គាវើល បន្តតាមពីក្រោយ៕

មតិយោបល់