ឥណ្ឌាៈ ក្រុមមន្ត្រីក្នុងប្រទេស នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រកងទ័ពអាកាសឥណ្ឌាមួយគ្រឿង បានធ្លាក់ក្នុងតំបន់ដាច់ស្រយាលមួយ នៅជិតព្រំដែនប្រទេសចិន ដោយបានសម្លាប់មនុស្សអស់ ០៧ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។
លោក Suneet Newton អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ គឺជាប្រភេទ Mi-17 ផលិតដោយប្រទេសរុស្ស៊ី ដែលវាបានដឹកក្រុមមន្រ្តីយោធាចំនួន ០៧នាក់ ឆ្ពោះទៅកាន់មូលដ្ឋានបោះជំរំមួយកន្លែង នៅភាគឦសានរដ្ឋ Arunachal Predesh ។
សូមជំរាបថា មូលហេតុនៃការធ្លាក់នេះ ខាងអាជ្ញាធរគឺមិនទាន់អាចបញ្ជាក់ឲ្យដឹងភ្លាមៗនៅទ្បើយទេ ដោយកំពុងស្ថិតក្រោមការស៊ើបអង្គេត៕
មតិយោបល់