ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ទាហានរដ្ឋាភិបាល ១៥នាក់ ត្រូវបានគេសម្លាប់ ក្នុងជម្លោះប្រទេសយេម៉ែន

(យេម៉ែន)៖តាមប្រភពព័ត៍មានពីមន្ត្រីភាគខាងត្បូង នៃប្រទេសយេម៉ែន បានឲ្យដឹងថា យ៉ាងហោចណាស់ ទាហានរដ្ឋាភិបាលចំនួន ១៥នាក់ ត្រូវបានគេសម្លាប់។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មានរបស់ BBC ចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។

បើយោងតាមរបាយការណ៍ បានបង្ហាញឲ្យដឹងថា ពួកទាហានត្រូវបានគេស្ទាក់វាយប្រហារ ព្រមទាំងរឹបអូសយកទីក្រុង Ahwar ក្នុងខេត្ត Abyan ដោយពួកអាល់កៃដា កាលពីខែកុម្ភៈ កន្លងទៅនេះ។ បញ្ហានេះ ត្រូវបានក្រុមមន្រ្តីនៃប្រទេសនេះ ធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើវាយឆ្មក់នៃពួកអាល់កៃដា ប៉ុន្តែរឿងនេះ ក៏ត្រូវបានអង្គការក្នុងស្រុកពួកអាល់កៃដា ធ្វើការបដិសេធតបតទៅវិញផងដែរ។ នេះបើតាមការឲ្យដឹងពីរបាយការណ៍របស់ Reuters។

សូមជម្រាបថា ពួកអាល់កៃដា បានរឹបអូសតំបន់ជាច្រើន ក្នុងប្រទេសយេម៉ែន កាលឆ្នាំកន្លងទៅនេះ ដែលវាជាមូលហេតុបណ្ដាលឲ្យនៅតែបន្តកើតមានសង្រ្គាមក្នុងប្រទេសនេះ ជាញឹកញាប់៕

photo_2016-04-09_22-43-40

មតិយោបល់