ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាកាសចរណ៍អឺរ៉ុប លើកលែងបម្រាមលើក្រុមហ៊ុនអាកាសចរណ៍ហ្សំប៊ី ហោះហើរទៅអឺរ៉ុប

ហ្សំប៊ី: អង្គការទេសចរណ៍មួយកាលពីថ្ងៃសៅរ៍បានស្វាគមន៍ចំពោះការលើកលែងការហាមប្រាមលើក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសហ្សំប៊ី ដែលបានចុះឈ្មោះរួចហើយនោះ ដើម្បីអាចហោះហើរចូលទៅក្នុងដែនអាកាសអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។

កាលពីឆ្នាំ២០០៩ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប (EASA) បានដាក់បម្រាមទៅលើប្រទេសសំប៊ី និងបានបញ្ឈប់យន្តហោះជាច្រើនគ្រឿងផងដែរ ដែលបានចុះឈ្មោះរួចហើយនោះ គឺមិនអាចហោះហើរចូលទៅក្នុងលំហអាកាសតំបន់អឺរ៉ូបានឡើយ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍នេះមានស្ដង់ដារសុវត្ថិភាពអន់ពេក។ យោងតាមការធ្វើសវនកម្មនេះ ដែលបានបង្កើតឡើងដោយប្រទេសហ្សំប៊ី មិនត្រូវបានគេគោរពបានតាមបទដ្ឋានសុវត្ថិភាពអន្តរជាតិ។

ប៉ុន្តែ បើយោងតាមបញ្ជីសុវត្ថិភាពអាកាសរបស់សហភាពអឺរ៉ុប ដែលបានធ្វើបច្ចុប្បន្នភាពហ្សំប៊ី គឺជាប្រទេសមួយដែលត្រូវបានយកចេញពីបញ្ជីរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលមិនបានបំពេញតាមបទដ្ឋានសុវត្ថិភាពអន្តរជាតិនិងជាកម្មវត្ថុនៃការហាមឃាត់ការប្រតិបត្ដិឬការរឹតបន្តឹងប្រតិបតិ្តការនៅក្នុងដែនអាកាសរបស់អឺរ៉ុបមួយនេះ។ ក្រុមប្រឹក្សាទេសចរណ៍សំប៊ីនិយាយថា ទង្វើនេះនឹងឃើញមានការកើនឡើងនូវចំនួនភ្ញៀវទេសចរចូលមកក្នុងប្រទេសនេះឡើយ។

លោក Alexander Mutali មន្ត្រីប្រធានរបស់អង្គការទេសចរណ៍នេះបានឱ្យដឹងថា ការផ្លាស់ប្តូរនេះបានធ្វើឲ្យរំភើបដល់ប្រតិបត្តិករទេសចរ ព្រោះវានឹងធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍និងការមើលឃើញការកើនឡើងក្នុងចំនួនភ្ញៀវទេសចរ នេះបើយោងតាមទូរទស្សន៍រដ្ឋដែលជាសាជីវកម្មផ្សព្វផ្សាយជាតិហ្សំប៊ី។

ទោះជាយ៉ាងណា មន្ត្រីរូបនេះបានបានអំពាវនាវដល់រដ្ឋាភិបាលដើម្បីធានាថា វាប្រកាន់ខ្ជាប់ទៅនឹងបទដ្ឋានអន្តរជាតិ ដើម្បីចៀសវាងត្រូវបានគេហាមឃាត់ម្តងទៀត។

កាលពីថ្ងៃសុក្រសហភាពអឺរ៉ុបបានឱ្យដឹងថា ខ្លួននឹងផ្ដល់លុយឱ្យហ្សំប៊ី ៥,៦លានអឺរ៉ូដើម្បីជួយដល់ប្រទេសអាហ្វ្រិកមួយនេះ កែបទដ្ឋានសុវត្ថិភាពរបស់ខ្លួននៅក្នុងវិស័យអាកាសចរណ៍ផងដែរ៕

2159

មតិយោបល់