កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់សម្តីយោធាកូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកដំណើរការបាញ់មីស៊ីលជាច្រើនគ្រាប់ ពុំស្គាល់អត្តសញ្ញាណ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ សារព័ត៌មានចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។
គណៈកម្មាធិការនាយសេនាធិការកងទ័ពកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា ការបាញ់សាកល្បងនេះ ត្រូវបានធ្វើទ្បើងនៅតំបន់មួយ ជិតទីក្រុងវ៉ុនសាន ក្នុងខេត្ត Gangwon ។
គួរបញ្ជាក់ដែរថា បើទោះបីមានការព្រមានពីមហាអំណាច និងសម្ព័ន្ធមិត្តខ្លួន ព្រមទាំងការរឹតបន្តឹងទណ្ឌកម្មពីសំណាក់ អន្តរជាតិយ៉ាងក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធប្រល័យលោក ជាមួយនឹងការគឃ្លើនធ្វើតេស្តវាឥតឈប់ឈរ៕

មតិយោបល់